យ៉ូប 16:18-22 KHSV

18 ឱ​ផែនដី​អើយ សូម​កុំ​លាក់​ឈាម​របស់​ខ្ញុំ​ឡើយហើយ​ក៏​កុំ​ឲ្យ​មាន​អ្វី​មក​ខ្ទប់សម្រែក​របស់​ខ្ញុំ​ដែរ។

19 ពេល​នេះ សាក្សី​របស់​ខ្ញុំ​ស្ថិត​នៅ​ស្ថាន​បរម‌សុខអ្នក​ឆ្លើយ​ការពារ​ខ្ញុំ ស្ថិត​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត។

20 មិត្ត‌ភក្ដិ​របស់​ខ្ញុំ​នាំ​គ្នា​ចំអក​ដាក់​ខ្ញុំខ្ញុំ​ស្រែក​អង្វរ​ព្រះ‌ជាម្ចាស់ ទាំង​បង្ហូរ​ទឹក​ភ្នែក។

21 សូម​ឲ្យ​សាក្សី​របស់​ខ្ញុំ​បាន​ធ្វើ​ជាអាជ្ញា​កណ្ដាល​រវាង​ព្រះ‌ជាម្ចាស់ និង​ខ្ញុំដូច​គេ​ធ្លាប់​ធ្វើ​ជា​អាជ្ញា​កណ្ដាល​រវាងមនុស្ស និង​មនុស្ស។

22 អាយុ​ជីវិត​របស់​ខ្ញុំ​មក​ដល់​ទី​បញ្ចប់​ហើយខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​មួយដែល​ពុំ​អាច​វិល​ត្រឡប់​មក​វិញ​បាន​ទេ។