3 តើអស់លោកនិយាយឥតបានការដូច្នេះដល់អង្កាល់ទើបចប់?តើមានអ្វីធ្វើឲ្យអស់លោកពុះកញ្ជ្រោលបានជាអស់លោកឆ្លើយដូច្នេះ?
4 ចំពោះខ្ញុំវិញ ខ្ញុំក៏អាចនិយាយដូចអស់លោកបានដែរគឺប្រសិនបើអស់លោករងទុក្ខដូចខ្ញុំខ្ញុំនឹងរៀបរៀងពាក្យពេចន៍ប្រឆាំងអស់លោកខ្ញុំនឹងគ្រវីក្បាលដាក់អស់លោក។
5 ខ្ញុំនឹងនិយាយលើកទឹកចិត្តអស់លោកខ្ញុំនឹងរកពាក្យមកថ្លែងដើម្បីបន្ធូរការឈឺចាប់របស់អស់លោក។
6 រីឯខ្ញុំវិញ ទោះបីខ្ញុំនិយាយក៏ការឈឺចាប់របស់ខ្ញុំមិនបានធូរស្បើយបើខ្ញុំមិននិយាយក៏ការឈឺចាប់មិនចាកចេញឆ្ងាយពីខ្ញុំដែរ។
7 ឥឡូវនេះ ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំបាក់កម្លាំង…ព្រះអង្គបានធ្វើឲ្យគ្រួសារទូលបង្គំវិនាសទាំងស្រុង។
8 ព្រះអង្គឲ្យទូលបង្គំនៅសល់តែស្បែក និងឆ្អឹងដែលជាភស្តុតាង ឲ្យគេចោទប្រកាន់ថាទូលបង្គំមានកំហុស។
9 ព្រះពិរោធរបស់ព្រះអង្គប្រហារខ្ញុំដូចសត្វសាហាវហែកសាច់ខ្ញុំបញ្ចេញចង្កូមដាក់ខ្ញុំព្រះអង្គសម្លក់សម្លឹងមកខ្ញុំ ដូចបច្ចាមិត្ត។