7 ឥឡូវនេះ ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំបាក់កម្លាំង…ព្រះអង្គបានធ្វើឲ្យគ្រួសារទូលបង្គំវិនាសទាំងស្រុង។
8 ព្រះអង្គឲ្យទូលបង្គំនៅសល់តែស្បែក និងឆ្អឹងដែលជាភស្តុតាង ឲ្យគេចោទប្រកាន់ថាទូលបង្គំមានកំហុស។
9 ព្រះពិរោធរបស់ព្រះអង្គប្រហារខ្ញុំដូចសត្វសាហាវហែកសាច់ខ្ញុំបញ្ចេញចង្កូមដាក់ខ្ញុំព្រះអង្គសម្លក់សម្លឹងមកខ្ញុំ ដូចបច្ចាមិត្ត។
10 មនុស្សម្នាបើកមាត់យ៉ាងធំដើម្បីពោលពាក្យប្រឆាំងនឹងខ្ញុំពួកគេបន្ទាបបន្ថោកខ្ញុំ ទះកំផ្លៀងខ្ញុំហើយព្រួតគ្នាទាស់នឹងខ្ញុំ។
11 ព្រះជាម្ចាស់ប្រគល់ខ្ញុំទៅឲ្យក្មេងក្មាងមើលងាយព្រះអង្គប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់មនុស្សពាល។
12 ពេលខ្ញុំកំពុងតែរស់នៅយ៉ាងសុខសាន្តព្រះអង្គមកអង្រួនខ្ញុំឲ្យវឹកវរព្រះអង្គចាប់កញ្ចឹងកខ្ញុំហើយបោកខ្ញុំឲ្យដួលព្រះអង្គចាត់ទុកខ្ញុំដូចជាផ្ទាំងស៊ីប។
13 ព្រះអង្គបាញ់ព្រួញមកលើខ្ញុំ ពីគ្រប់ទិសទីព្រះអង្គទម្លុះខ្ញុំត្រង់ចង្កេះ ដោយឥតមេត្តាព្រះអង្គធ្វើឲ្យប្រមាត់ខ្ញុំធ្លាយចេញមកលើដី។