យ៉ូប 17:4-10 KHSV

4 ព្រះ‌អង្គ​បាន​ខ្ទប់​ចិត្ត​របស់​ពួក​គេមិន​ឲ្យ​ស្វែង​យល់ដូច្នេះ សូម​កុំ​ឲ្យ​ពួក​គេ​ឈ្នះ​ឡើយ។

5 ពួក​គេ​ជា​មនុស្ស​ដែល​ហៅ​មិត្ត‌ភក្ដិមក​ចែក​ទ្រព្យ​សម្បត្តិតែ​មិន​ទុក​ឲ្យ​កូន​ចៅ​ទទួល​ចំណែក​ទេ។

6 ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ប្រជា‌ជន​ទាំង‌ឡាយយក​រឿង​ខ្ញុំ​ទៅ​និយាយ​លេង​សើចពួក​គេ​ស្ដោះ​ទឹក​មាត់​ដាក់​មុខ​ខ្ញុំ។

7 ភ្នែក​របស់​ខ្ញុំ​ប្រែ​ជា​ស្រវាំង ព្រោះ​តែ​ទុក្ខ​ព្រួយរូប​កាយ​របស់​ខ្ញុំ​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង។

8 មនុស្ស​ទៀង​ត្រង់​នាំ​គ្នា​ស្រឡាំង‌កាំងហើយ​មនុស្ស​ស្លូត​ត្រង់​ចាត់​ទុក​ខ្ញុំ​ជាមនុស្ស​ទមិឡ។

9 មនុស្ស​សុចរិត​នៅ​ប្រកាន់​ជំហរ​របស់​ខ្លួនត​ទៅ​មុខ​ទៀតហើយ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បរិសុទ្ធកាន់​តែ​ប្រព្រឹត្ត​អំពើ​បរិសុទ្ធ​ថែម​ទៀត។

10 ចំណែក​ឯ​អស់​លោក សូម​អញ្ជើញ​មក​វិញហើយ​ថ្លែង​សា​ជា​ថ្មី​ចុះខ្ញុំ​មុខ​ជា​ឃើញ​ថា ក្នុង​ចំណោម​អស់​លោកគ្មាន​អ្នក​ប្រាជ្ញ​សោះ​ឡើយ។