7 ភ្នែករបស់ខ្ញុំប្រែជាស្រវាំង ព្រោះតែទុក្ខព្រួយរូបកាយរបស់ខ្ញុំនៅសល់តែស្បែក និងឆ្អឹង។
8 មនុស្សទៀងត្រង់នាំគ្នាស្រឡាំងកាំងហើយមនុស្សស្លូតត្រង់ចាត់ទុកខ្ញុំជាមនុស្សទមិឡ។
9 មនុស្សសុចរិតនៅប្រកាន់ជំហររបស់ខ្លួនតទៅមុខទៀតហើយអ្នកដែលប្រព្រឹត្តអំពើបរិសុទ្ធកាន់តែប្រព្រឹត្តអំពើបរិសុទ្ធថែមទៀត។
10 ចំណែកឯអស់លោក សូមអញ្ជើញមកវិញហើយថ្លែងសាជាថ្មីចុះខ្ញុំមុខជាឃើញថា ក្នុងចំណោមអស់លោកគ្មានអ្នកប្រាជ្ញសោះឡើយ។
11 អាយុជីវិតខ្ញុំដល់ទីបញ្ចប់គម្រោងការផ្សេងៗរបស់ខ្ញុំរលាយសូន្យសេចក្ដីប៉ងប្រាថ្នារបស់ខ្ញុំក៏ផុតរលត់ដែរ។
12 មិត្តភក្ដិរបស់ខ្ញុំនាំគ្នាអះអាងថាយប់ជាថ្ងៃហើយពេលងងឹតចូលមកដល់ពួកគេពោលថា ជិតភ្លឺហើយ។
13 ក៏ប៉ុន្តែ សេចក្ដីសង្ឃឹមតែមួយរបស់ខ្ញុំគឺស្ថានមច្ចុរាជខ្ញុំរៀបចំដំណេករបស់ខ្ញុំក្នុងភាពងងឹត។