យ៉ូប 18:16-21 KHSV

16 ឫស​របស់​គេ​ត្រូវ​ងាប់ហើយ​មែក​ខ្ចីៗ​របស់​គេ​ត្រូវ​ស្លោក។

17 គ្មាន​នរណា​នឹក​នា​ដល់​គេ​នៅ​ផែនដី​ទៀត​ឡើយហើយ​ក៏​គ្មាន​នរណា​និយាយ​ពី​ឈ្មោះរបស់​គេ​ទៀត​ដែរ។

18 មច្ចុរាជ​នឹង​ច្រាន​គេ​ពី​ពន្លឺ​ទម្លាក់​ទៅ​ក្នុង​ទី​ងងឹតព្រម​ទាំង​ដក​គេ​ចេញ​ពី​ពិភព​លោក។

19 គេ​គ្មាន​កូន គ្មាន​ចៅ​ត​ពូជ​ក្នុង​ចំណោមប្រជា‌ជន​របស់​ខ្លួនហើយ​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​គេគ្មាន​នរណា​ម្នាក់​នៅ​សេស‌សល់​ឡើយ។

20 ពី​ទិស​ខាង​កើត​រហូត​ដល់​ទិស​ខាង​លិចអស់​អ្នក​ដែល​បាន​ឮ​ពី​ការ​វេទនា​របស់​គេនឹង​នាំ​គ្នា​ស្រឡាំង‌កាំង ហើយ​តក់‌ស្លុត។

21 មនុស្ស​អាក្រក់ មិន​ស្គាល់​ព្រះ‌ជាម្ចាស់រមែង​ជួប​មហន្ត‌រាយ​បែប​នេះ​ឯង!»។