យ៉ូប 18:6-12 KHSV

6 ពន្លឺ​នៅ​ក្នុង​ទី​លំ‌នៅ​របស់​គេ​នឹង​ត្រូវ​ងងឹត​សូន្យចង្កៀង​ដែល​ចាំង​ពី​លើ​គេ​នឹង​ត្រូវ​រលត់។

7 ជំហាន​ដ៏​មាំ‌មួន​របស់​គេ​បែរ​ជា​ឃ្លីង‌ឃ្លោងគម្រោង‌ការ​របស់​គេ​នឹង​ធ្វើ​ឲ្យ​គេ​ជំពប់​ដួល

8 ដ្បិត​ជើង​របស់​គេ​ឈាន​ទៅ​រក​អន្ទាក់គេ​ដើរ​ឆ្ពោះ​ទៅ​កាន់​រណ្ដៅ។

9 ក​ជើង​របស់​គេ​ជាប់​អន្ទាក់ហើយ​ចំណង​រួត‌រឹត​គេ។

10 មាន​អង្គប់​បង្កប់​ចាំ​ចាប់​គេហើយ​ក៏​មាន​អន្ទាក់​នៅ​តាម​ផ្លូវ​របស់​គេ​ដែរ។

11 ការ​ភ័យ​ខ្លាច​ឡោម‌ព័ទ្ធ​ជុំ‌វិញ​គេព្រម​ទាំង​ដេញ​កិត​ពី​ក្រោយ​គេ​ជា‌និច្ច។

12 គេ​បាត់​បង់​កម្លាំង ព្រោះ​តែ​ការ​ស្រេក​ឃ្លានទុក្ខ​វេទនា​ស្ថិត​នៅ​ជាប់​ជា​មួយ​គេ។