យ៉ូប 19:21-27 KHSV

21 មិត្ត‌ភក្ដិ​របស់​ខ្ញុំ​អើយ សូម​អាណិត​មេត្តា​ខ្ញុំសូម​អាណិត​មេត្តា​ខ្ញុំ​ផង!ដ្បិត​ព្រះ‌ជាម្ចាស់​យក​ព្រះ‌ហស្ដ​វាយ​ខ្ញុំ។

22 ហេតុ​អ្វី​បាន​ជា​អស់​លោក​ដេញ​តាម​ខ្ញុំដូច​ព្រះ‌ជាម្ចាស់​យ៉ាង​នេះអស់​លោក​ធ្វើ​ទុក្ខ​ខ្ញុំ​ប៉ុណ្ណឹង​ហើយ​មិន​ល្មម​ទេ​ឬ?

23 សូម​ឲ្យ​ពាក្យ‌ពេចន៍​របស់​ខ្ញុំ​បាន​សរសេរ​ទុកគឺ​ចារ​ទុក​នៅ​ក្នុង​ក្រាំង​មួយ!

24 សូម​ឲ្យ​គេ​ចារឹក​ពាក្យ​នេះដោយ​ដែក​ឆ្លាក់ និង​សំណទុក​នៅ​លើ​ផ្ទាំង​ថ្ម​រហូត​ត​ទៅ។

25 ប៉ុន្តែ ខ្ញុំ​ដឹង​ថា​ព្រះ​ដែល​លោះ​ខ្ញុំទ្រង់​មាន​ព្រះ‌ជន្ម​គង់​នៅព្រះ‌អង្គ​នឹង​ក្រោក​ឈរ​ឡើង​ក្រោយ​គេ​បង្អស់នៅ​លើ​ផែនដី។

26 ក្រោយ​ពេល​រូប​កាយ​របស់​ខ្ញុំ​រលាយ​បាត់​ទៅនោះ​ខ្ញុំ​ផ្ទាល់​នឹង​ឃើញ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់

27 ខ្ញុំ​នឹង​ឃើញ​ព្រះ‌អង្គ​ផ្ទាល់​នឹង​ភ្នែកគឺ​ព្រះ‌អង្គ​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់ចិត្ត​ខ្ញុំ​រំជួល​រង់‌ចាំ​ពេល​នោះ។