យ៉ូប 19:25-29 KHSV

25 ប៉ុន្តែ ខ្ញុំ​ដឹង​ថា​ព្រះ​ដែល​លោះ​ខ្ញុំទ្រង់​មាន​ព្រះ‌ជន្ម​គង់​នៅព្រះ‌អង្គ​នឹង​ក្រោក​ឈរ​ឡើង​ក្រោយ​គេ​បង្អស់នៅ​លើ​ផែនដី។

26 ក្រោយ​ពេល​រូប​កាយ​របស់​ខ្ញុំ​រលាយ​បាត់​ទៅនោះ​ខ្ញុំ​ផ្ទាល់​នឹង​ឃើញ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់

27 ខ្ញុំ​នឹង​ឃើញ​ព្រះ‌អង្គ​ផ្ទាល់​នឹង​ភ្នែកគឺ​ព្រះ‌អង្គ​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់ចិត្ត​ខ្ញុំ​រំជួល​រង់‌ចាំ​ពេល​នោះ។

28 អស់​លោក​ពោល​ថា“យើង​មិន​បាន​តាម​ធ្វើ​បាប​គាត់​ទេទុក្ខ​ទោស​របស់​គាត់​បណ្ដាល​មក​ពីខ្លួន​គាត់​ផ្ទាល់​ទេ​តើ!”

29 ចូរ​ខ្លាច​មុខ​ដាវ​ទៅដ្បិត​ការ​ចោទ​ប្រកាន់​របស់​អស់​លោកតែងតែ​ទទួល​ទោស​ដ៏​សាហាវ​បែប​នេះ​ឯង។ពេល​នោះ អស់​លោក​មុខ​ជា​ដឹង​ថាព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស»។