យ៉ូប 19:3-9 KHSV

3 អស់​លោក​ផ្ចាញ់‌ផ្ចាល​ខ្ញុំ​ដប់​ដង​ទៅ​ហើយតើ​អស់​លោក​មិន​ចេះ​ខ្មាសដោយ​ធ្វើ​បាប​ខ្ញុំ​បែប​នេះ​ទេ​ឬ?

4 ប្រសិន​បើ​ខ្ញុំ​បាន​ធ្វើ​ខុស​មែន​នោះកំហុស​នេះ​ទាក់ទង​នឹង​ខ្ញុំ​តែ​ប៉ុណ្ណោះ។

5 ប្រសិន​បើ​អស់​លោក​បន្តុះ‌បង្អាប់​ខ្ញុំដើម្បី​លើក​តម្កើង​ខ្លួន​ឯងហើយ​យក​ទុក្ខ​វេទនា​របស់​ខ្ញុំមក​ធ្វើ​ជា​ភស្ដុតាង​ចោទ​ថា​ខ្ញុំ​មាន​ទោស

6 នោះ​តោង​ដឹង​ថា​ព្រះ‌ជាម្ចាស់​ទេ​តើដែល​ដាក់​កំហុស​នេះ​មក​លើ​ខ្ញុំព្រះ‌អង្គ​បោះ​សំណាញ់​របស់​ព្រះ‌អង្គ​មក​លើ​ខ្ញុំ។

7 ប្រសិន​បើ​ខ្ញុំ​ស្រែក​ហៅ​គេ​ជួយក៏​គ្មាន​នរណា​ឆ្លើយប្រសិន​បើ​ខ្ញុំ​ស្រែក​រក​យុត្តិធម៌ក៏​គ្មាន​នរណា​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ដែរ។

8 ព្រះ‌អង្គ​ឃាំង​ផ្លូវ​ខ្ញុំ​មិន​ឲ្យ​ទៅ​មុខ​រួចព្រះ‌អង្គ​ធ្វើ​ឲ្យ​ផ្លូវ​របស់​ខ្ញុំ​ប្រែ​ជា​ងងឹត។

9 ព្រះ‌អង្គ​ដក​កិត្តិយស​ចេញ​ពី​ខ្ញុំព្រះ‌អង្គ​យក​មកុដ​ចេញ​ពី​ក្បាល​របស់​ខ្ញុំ។