យ៉ូប 19:6-12 KHSV

6 នោះ​តោង​ដឹង​ថា​ព្រះ‌ជាម្ចាស់​ទេ​តើដែល​ដាក់​កំហុស​នេះ​មក​លើ​ខ្ញុំព្រះ‌អង្គ​បោះ​សំណាញ់​របស់​ព្រះ‌អង្គ​មក​លើ​ខ្ញុំ។

7 ប្រសិន​បើ​ខ្ញុំ​ស្រែក​ហៅ​គេ​ជួយក៏​គ្មាន​នរណា​ឆ្លើយប្រសិន​បើ​ខ្ញុំ​ស្រែក​រក​យុត្តិធម៌ក៏​គ្មាន​នរណា​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ដែរ។

8 ព្រះ‌អង្គ​ឃាំង​ផ្លូវ​ខ្ញុំ​មិន​ឲ្យ​ទៅ​មុខ​រួចព្រះ‌អង្គ​ធ្វើ​ឲ្យ​ផ្លូវ​របស់​ខ្ញុំ​ប្រែ​ជា​ងងឹត។

9 ព្រះ‌អង្គ​ដក​កិត្តិយស​ចេញ​ពី​ខ្ញុំព្រះ‌អង្គ​យក​មកុដ​ចេញ​ពី​ក្បាល​របស់​ខ្ញុំ។

10 ព្រះ‌អង្គ​ប្រហារ​ខ្ញុំ​ពី​គ្រប់​ទិស‌ទីធ្វើ​ឲ្យ​ខ្ញុំ​វិនាសព្រះ‌អង្គ​រំលើង​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំដូច​គេ​រំលើង​ដើម​ឈើ។

11 ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ​ឆាប‌ឆេះ​មក​លើ​ខ្ញុំព្រះ‌អង្គ​ចាត់​ទុក​ខ្ញុំ​ដូច​ជា​បច្ចា‌មិត្ត។

12 កង‌ទ័ព​របស់​ព្រះ‌អង្គ​លើក​គ្នា​មក​វាយ​លុក​ខ្ញុំពួក​គេ​បោះ​ទ័ព​ព័ទ្ធ​ជុំ‌វិញ​លំ‌នៅ​ខ្ញុំ។