យ៉ូប 20:10-16 KHSV

10 គេ​នឹង​ប្រគល់​ទ្រព្យ‌សម្បត្តិ​ដែល​ខ្លួន​រឹប​អូស​បានទៅ​ឲ្យ​ម្ចាស់​ដើម​វិញហើយ​កូន​ចៅ​របស់​គេ​ក៏​ត្រូវ​សង​ប្រាក់​ជន​ក្រីក្រត​ទៅ​មុខ​ទៀត។

11 រូប​រាង​កាយ​របស់​គេ​ពោរ‌ពេញដោយ​កម្លាំង​របស់​យុវ‌វ័យតែ​កម្លាំង​នេះ​នឹង​រលាយ​ទៅ​ជា​ធូលី​ដីជា​មួយ​គេ​ដែរ។

12 ទោះ​បី​អំពើ​អាក្រក់​មាន​រស‌ជាតិ​ផ្អែមនៅ​ក្នុង​មាត់​របស់​គេទោះ​បី​គេ​លាក់​វា​នៅ​ក្រោម​អណ្ដាត

13 ទោះ​បី​គេ​ខំ​រក្សា​ទុក ដោយ​មិន​លេបគឺ​បៀម​ទុក​នៅ​ក្នុង​មាត់​ក្ដី

14 គង់​តែ​អាហារ​នោះ​រលាយក្លាយ​ដូច​ជា​ពិស​របស់​ពស់​អាសិ‌រពិសនៅ​ក្នុង​ពោះ​របស់​គេ។

15 គេ​បាន​លេប​ទ្រព្យ‌សម្បត្តិ​ចូល​ទៅ​ក្នុង​ពោះតែ​គេ​នឹង​ក្អួត​ចេញ​មក​វិញគឺ​ព្រះ‌ជាម្ចាស់​នឹង​ហូត​យក​ទ្រព្យ‌សម្បត្តិ​នោះចេញ​ពី​ពោះ​របស់​គេ។

16 គេ​ជញ្ជក់​ពិស​របស់​ពស់​អាសិ‌រពិសគេ​នឹង​ត្រូវ​ស្លាប់​ដោយ​ពស់​វែក​ចឹក។