យ៉ូប 21:13-19 KHSV

13 រៀង​រាល់​ថ្ងៃ ពួក​គេ​រស់​នៅប្រកប​ដោយ​សុភមង្គលរួច​ចុះ​ទៅ​ស្ថាន​មនុស្ស​ស្លាប់​យ៉ាង​ស្រួល។

14 អ្នក​ទាំង​នោះ​ធ្លាប់​ទូល​ព្រះ‌ជាម្ចាស់​ថា“សូម​យាង​ចេញ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទៅយើង​ខ្ញុំ​មិន​ចង់​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គ​ទេ។

15 តើ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត​ជា​អ្វីបាន​ជា​យើង​ត្រូវ​បម្រើ​ព្រះ‌អង្គតើ​យើង​ទូល‌អង្វរ​ព្រះ‌អង្គ​បាន​ប្រយោជន៍​អ្វី?”

16 អ្នក​ទាំង​នោះ​ស្មាន​ថា​សុភមង្គល​ស្ថិត​នៅក្នុង​កណ្ដាប់​ដៃ​របស់​ខ្លួន។ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​អាច​ទទួល​យក​ដំបូន្មានរបស់​មនុស្ស​អាក្រក់?

17 ដ្បិត​ជា​ច្រើន​ដង ចង្កៀង​របស់​មនុស្ស​អាក្រក់តែងតែ​រលត់ទុក្ខ​វេទនា​តែងតែ​ធ្លាក់​មក​លើ​ពួក​គេព្រះ‌ជាម្ចាស់​ដាក់​ទោស​ពួក​គេស្រប​តាម​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ។

18 ពួក​គេ​ប្រៀប​ដូច​ជា​ចំបើង​ប៉ើង​តាម​ខ្យល់និង​ដូច​អង្កាម​ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ។

19 អស់​លោក​ពោល​ថា“ព្រះ‌ជាម្ចាស់​នឹង​ដាក់​ទោស​កូន​ចៅព្រោះ​តែ​អំពើ​អាក្រក់​ដែល​ឪពុក​ប្រព្រឹត្ត”ក៏​ប៉ុន្តែ សូម​ព្រះ‌អង្គ​ដាក់​ទោសមនុស្ស​អាក្រក់​វិញ ដើម្បី​ឲ្យ​គេ​ដឹង​ខ្លួន។