យ៉ូប 21:25-31 KHSV

25 អ្នក​ខ្លះ​ទៀត​ស្លាប់ ក្រោយ​ពី​បាន​រង​ទុក្ខ​ព្រួយហើយ​ពុំ​ធ្លាប់​ស្គាល់​សុភមង្គល​ទាល់​តែ​សោះ។

26 ប៉ុន្តែ សព​របស់​អ្នក​ទាំង​ពីរ​ត្រូវ​គេ​យក​ទៅ​កប់ហើយ​មាន​ដង្កូវ​ចោះ​ដូច​គ្នា។

27 ខ្ញុំ​ស្គាល់​គំនិត​របស់​អស់​លោក​ច្បាស់​ណាស់ហើយ​ក៏​ស្គាល់​ការ​រិះគិត​របស់​អស់​លោកចំពោះ​ខ្ញុំ​ដែរ។

28 អស់​លោក​សួរ​ថា “ផ្ទះ​របស់​អ្នក​ធំ​នៅ​ឯ​ណាលំ‌នៅ​ដែល​មនុស្ស​អាក្រក់​ធ្លាប់​រស់​នៅ​នោះនៅ​ឯ​ណា”

29 តើ​អស់​លោក​មិន​បាន​សួរ​អ្នក​ដើរ​តាម​ផ្លូវ​ទេ​ឬ?តើ​អស់​លោក​មិន​ឮ​គេ​ប្រាប់​ទេ​ឬ ថា

30 នៅ​ថ្ងៃ​មាន​ទុក្ខ​វេទនានៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធមនុស្ស​អាក្រក់​តែងតែ​រួច​ខ្លួន។

31 មិន​ដែល​មាន​នរណា​បន្ទោស​អ្នក​នោះចំពោះ​មុខ​ទេហើយ​ក៏​គ្មាន​នរណា​ធ្វើ​ទោស​គេតាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​ដែរ។