យ៉ូប 21:27-33 KHSV

27 ខ្ញុំ​ស្គាល់​គំនិត​របស់​អស់​លោក​ច្បាស់​ណាស់ហើយ​ក៏​ស្គាល់​ការ​រិះគិត​របស់​អស់​លោកចំពោះ​ខ្ញុំ​ដែរ។

28 អស់​លោក​សួរ​ថា “ផ្ទះ​របស់​អ្នក​ធំ​នៅ​ឯ​ណាលំ‌នៅ​ដែល​មនុស្ស​អាក្រក់​ធ្លាប់​រស់​នៅ​នោះនៅ​ឯ​ណា”

29 តើ​អស់​លោក​មិន​បាន​សួរ​អ្នក​ដើរ​តាម​ផ្លូវ​ទេ​ឬ?តើ​អស់​លោក​មិន​ឮ​គេ​ប្រាប់​ទេ​ឬ ថា

30 នៅ​ថ្ងៃ​មាន​ទុក្ខ​វេទនានៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធមនុស្ស​អាក្រក់​តែងតែ​រួច​ខ្លួន។

31 មិន​ដែល​មាន​នរណា​បន្ទោស​អ្នក​នោះចំពោះ​មុខ​ទេហើយ​ក៏​គ្មាន​នរណា​ធ្វើ​ទោស​គេតាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​ដែរ។

32 គេ​នឹង​សែង​សព​មនុស្ស​អាក្រក់​ទៅ​បញ្ចុះហើយ​មាន​មនុស្ស​ចាំ​យាម​ផ្នូរ​ទៀត​ផង

33 មាន​មនុស្ស​ជា​ច្រើន​ដង្ហែ​សព​គេ​ពី​មុខ​ពី​ក្រោយហើយ​គំនរ​ដី​នៅ​ជ្រលង​ភ្នំដែល​លុប​ពី​លើ​សព​របស់​គេក៏​ហាក់​ដូច​ជា​ទន់​ស្រួល​សម្រាប់​គេ​ដែរ។