យ៉ូប 22:1-6 KHSV

1 លោក​អេលី‌ផាស ជា​អ្នក​ស្រុក​ថេម៉ាន ពោល​ឡើង​ថា៖

2 «តើ​មនុស្ស​មាន​ប្រយោជន៍​អ្វីសម្រាប់​ព្រះ‌ជាម្ចាស់? គ្មាន​ទេ!មនុស្ស​ដែល​មាន​សុភ‌និច្ឆ័យ នាំ​មក​នូវផល​ប្រយោជន៍​សម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ!

3 បើ​លោក​សុចរិតតើ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតសព្វ​ព្រះ‌ហឫទ័យ​ដែរ​ឬ?បើ​លោក​រស់​នៅ​ដោយ​ទៀង​ត្រង់តើ​ព្រះ‌អង្គ​បាន​ចំណេញ​អ្វី?

4 តើ​ព្រះ‌អង្គ​ស្ដី​បន្ទោស​លោកហើយ​នាំ​លោក​ទៅ​វិនិច្ឆ័យ​ទោសមក​ពី​លោក​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ​ឬ?

5 ទេ គឺ​មក​ពី​អំពើ​អាក្រក់​ដ៏​ធំ​របស់​លោកនិង​កំហុស​ដ៏​ច្រើន​ឥត​គណនា​របស់​លោក។

6 លោក​បាន​យក​របស់​បញ្ចាំពី​ជន​រួម​ជាតិ​របស់​លោក​ដោយ​ឥត​ហេតុ​ផលហើយ​រឹប​អូស​យក​សម្លៀក‌បំពាក់​ពី​គេទុក​ឲ្យ​នៅ​ខ្លួន​ទទេ។