3 បើខ្ញុំដឹងថា ព្រះអង្គនៅទីណាបើខ្ញុំអាចទៅដល់កន្លែងដែលព្រះអង្គគង់នៅ
4 នោះខ្ញុំនឹងនាំសំណុំរឿងទៅទូលព្រះអង្គខ្ញុំនឹងថ្លែងប្រាប់ព្រះអង្គឲ្យអស់សេចក្ដី។
5 ខ្ញុំមុខជាដឹងសេចក្ដីដែលព្រះអង្គនឹងឆ្លើយមកខ្ញុំព្រមទាំងយល់សេចក្ដីដែលព្រះអង្គសព្វព្រះហឫទ័យមានព្រះបន្ទូលមកខ្ញុំ។
6 តើព្រះអង្គនឹងប្រើមហិទ្ធិឫទ្ធិរបស់ព្រះអង្គដើម្បីចោទប្រកាន់ខ្ញុំឬ?ទេ! ព្រះអង្គមុខជាស្ដាប់ខ្ញុំពុំខាន។
7 ខ្ញុំនឹងជជែកតវ៉ាជាមួយព្រះអង្គព្រោះខ្ញុំជាមនុស្សទៀងត្រង់ពេលនោះ ព្រះអង្គដែលជាចៅក្រមរបស់ខ្ញុំនឹងប្រកាសថា ខ្ញុំជាមនុស្សគ្មានទោសរហូតតទៅ។
8 ប្រសិនបើខ្ញុំទៅទិសខាងកើតព្រះអង្គមិនគង់នៅទីនោះទេប្រសិនខ្ញុំទៅទិសខាងលិចក៏មិនឃើញព្រះអង្គនៅទីនោះដែរ។
9 តើព្រះអង្គរវល់នៅទិសខាងជើងឬបានជាខ្ញុំមិនអាចឃើញព្រះអង្គ?ឬមួយព្រះអង្គពួននៅទិសខាងត្បូងហើយខ្ញុំមិនអាចឃើញព្រះអង្គ។