យ៉ូប 23:5-11 KHSV

5 ខ្ញុំ​មុខ​ជា​ដឹង​សេចក្ដី​ដែល​ព្រះ‌អង្គ​នឹង​ឆ្លើយ​មក​ខ្ញុំព្រម​ទាំង​យល់​សេចក្ដី​ដែល​ព្រះ‌អង្គសព្វ​ព្រះ‌ហឫទ័យ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ។

6 តើ​ព្រះ‌អង្គ​នឹង​ប្រើ​មហិទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គដើម្បី​ចោទ​ប្រកាន់​ខ្ញុំ​ឬ?ទេ! ព្រះ‌អង្គ​មុខ​ជា​ស្ដាប់​ខ្ញុំ​ពុំ‌ខាន។

7 ខ្ញុំ​នឹង​ជជែក​តវ៉ា​ជា​មួយ​ព្រះ‌អង្គព្រោះ​ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់ពេល​នោះ ព្រះ‌អង្គ​ដែល​ជា​ចៅ‌ក្រម​របស់​ខ្ញុំនឹង​ប្រកាស​ថា ខ្ញុំ​ជា​មនុស្ស​គ្មាន​ទោស​រហូត​ត​ទៅ។

8 ប្រសិន​បើ​ខ្ញុំ​ទៅ​ទិស​ខាង​កើតព្រះ‌អង្គ​មិន​គង់​នៅ​ទី​នោះ​ទេប្រសិន​ខ្ញុំ​ទៅ​ទិស​ខាង​លិចក៏​មិន​ឃើញ​ព្រះ‌អង្គ​នៅ​ទី​នោះ​ដែរ។

9 តើ​ព្រះ‌អង្គ​រវល់​នៅ​ទិស​ខាង​ជើង​ឬបាន​ជា​ខ្ញុំ​មិន​អាច​ឃើញ​ព្រះ‌អង្គ?ឬ​មួយ​ព្រះ‌អង្គ​ពួន​នៅ​ទិស​ខាង​ត្បូងហើយ​ខ្ញុំ​មិន​អាច​ឃើញ​ព្រះ‌អង្គ។

10 ព្រះ‌ជាម្ចាស់​ជ្រាប​ច្បាស់​នូវ​មាគ៌ា​ដែល​ខ្ញុំ​ដើរប្រសិន​បើ​ព្រះ‌អង្គ​ល្បង‌ល​មើល​ខ្ញុំព្រះ‌អង្គ​មុខ​ជា​ឃើញ​ថាខ្ញុំ​ប្រៀប​បាន​នឹង​មាស​សុទ្ធ។

11 ខ្ញុំ​ដើរ​តាម​គន្លង​របស់​ព្រះ‌អង្គខ្ញុំ​នៅ​ជាប់​នឹង​មាគ៌ា​របស់​ព្រះ‌អង្គ​ជា‌និច្ចឥត​ងាក​ចេញ​ឡើយ។