7 ខ្ញុំនឹងជជែកតវ៉ាជាមួយព្រះអង្គព្រោះខ្ញុំជាមនុស្សទៀងត្រង់ពេលនោះ ព្រះអង្គដែលជាចៅក្រមរបស់ខ្ញុំនឹងប្រកាសថា ខ្ញុំជាមនុស្សគ្មានទោសរហូតតទៅ។
8 ប្រសិនបើខ្ញុំទៅទិសខាងកើតព្រះអង្គមិនគង់នៅទីនោះទេប្រសិនខ្ញុំទៅទិសខាងលិចក៏មិនឃើញព្រះអង្គនៅទីនោះដែរ។
9 តើព្រះអង្គរវល់នៅទិសខាងជើងឬបានជាខ្ញុំមិនអាចឃើញព្រះអង្គ?ឬមួយព្រះអង្គពួននៅទិសខាងត្បូងហើយខ្ញុំមិនអាចឃើញព្រះអង្គ។
10 ព្រះជាម្ចាស់ជ្រាបច្បាស់នូវមាគ៌ាដែលខ្ញុំដើរប្រសិនបើព្រះអង្គល្បងលមើលខ្ញុំព្រះអង្គមុខជាឃើញថាខ្ញុំប្រៀបបាននឹងមាសសុទ្ធ។
11 ខ្ញុំដើរតាមគន្លងរបស់ព្រះអង្គខ្ញុំនៅជាប់នឹងមាគ៌ារបស់ព្រះអង្គជានិច្ចឥតងាកចេញឡើយ។
12 ខ្ញុំប្រព្រឹត្តតាមសេចក្ដីដែលព្រះអង្គបង្គាប់ខ្ញុំសុខចិត្តធ្វើតាមបទបញ្ជារបស់ព្រះអង្គគឺមិនធ្វើតាមចិត្តរបស់ខ្ញុំឡើយ។
13 ប្រសិនបើព្រះអង្គសម្រេចធ្វើការអ្វីមួយគ្មាននរណាអាចផ្លាស់ប្ដូរគំនិតរបស់ព្រះអង្គបានទេព្រះអង្គចង់ធ្វើអ្វីមួយ ព្រះអង្គធ្វើការនោះ។