យ៉ូប 24:13-19 KHSV

13 មាន​អ្នក​ខ្លះ​ទៀត​បះ‌បោរ​ប្រឆាំង​នឹង​ពន្លឺពួក​គេ​មិន​ស្គាល់​ផ្លូវ​របស់​ពន្លឺ​ទេហើយ​ក៏​មិន​ដើរ​នៅ​ក្នុង​មាគ៌ា​នៃ​ពន្លឺ​ដែរ។

14 ឃាតក​ក្រោក​ឡើង​ពី​ព្រលឹមគេ​សម្លាប់​ជន​ក្រីក្រ និង​ជន​ទុគ៌តនៅ​ពេល​យប់ គេ​ធ្វើ​ជា​ចោរ​ប្លន់។

15 មនុស្ស​ផិត​ក្បត់​រង់‌ចាំ​មើល​ពេល​ថ្ងៃ​លិចពួក​គេ​យក​ក្រណាត់​បិទ​មុខកុំ​ឲ្យ​នរណា​មើល​ស្គាល់។

16 នៅ​ពេល​ងងឹត ពួក​គេ​ចូល​ប្លន់​ផ្ទះ​នានានៅ​ពេល​ថ្ងៃ ពួក​គេ​លាក់​ខ្លួនគឺ​ពួក​គេ​មិន​ស្គាល់​ពន្លឺ​សោះ​ឡើយ។

17 ពួក​គេ​ខ្លាច​ពន្លឺ​នៅ​ពេល​ព្រឹក ដូច​ខ្លាច​មច្ចុរាជហើយ​ចូល​ចិត្ត​តែ​ភាព​ងងឹត​អន្ធការ។

18 អស់​លោក​ពោល​ថា “មនុស្ស​អាក្រក់មុខ​ជា​ត្រូវ​ទឹក​ហូរ​នាំ​យក​បាត់​ទៅដី​ជា​ចំណែក​មត៌ក​របស់​គេ​ទទួល​បណ្ដាសាហើយ​គេ​មិន​ចូល​ទៅ​ក្នុង​ចម្ការទំពាំង‌បាយជូរ​ទៀត​ទេ។

19 ការ​រាំង​ស្ងួត និង​កម្ដៅធ្វើ​ឲ្យ​ទឹក​កក​រលាយ​យ៉ាង​ណាស្ថាន​មនុស្ស​ស្លាប់​ក៏​នឹង​ធ្វើ​ឲ្យ​មនុស្ស​បាបរលាយ​សូន្យ​យ៉ាង​នោះ​ដែរ។