យ៉ូប 24:17-23 KHSV

17 ពួក​គេ​ខ្លាច​ពន្លឺ​នៅ​ពេល​ព្រឹក ដូច​ខ្លាច​មច្ចុរាជហើយ​ចូល​ចិត្ត​តែ​ភាព​ងងឹត​អន្ធការ។

18 អស់​លោក​ពោល​ថា “មនុស្ស​អាក្រក់មុខ​ជា​ត្រូវ​ទឹក​ហូរ​នាំ​យក​បាត់​ទៅដី​ជា​ចំណែក​មត៌ក​របស់​គេ​ទទួល​បណ្ដាសាហើយ​គេ​មិន​ចូល​ទៅ​ក្នុង​ចម្ការទំពាំង‌បាយជូរ​ទៀត​ទេ។

19 ការ​រាំង​ស្ងួត និង​កម្ដៅធ្វើ​ឲ្យ​ទឹក​កក​រលាយ​យ៉ាង​ណាស្ថាន​មនុស្ស​ស្លាប់​ក៏​នឹង​ធ្វើ​ឲ្យ​មនុស្ស​បាបរលាយ​សូន្យ​យ៉ាង​នោះ​ដែរ។

20 ម្ដាយ​បង្កើត​របស់​គេ​នឹង​ភ្លេច​គេដង្កូវ​នឹង​ស៊ី​សព​គេ ទុក​ជា​អាហារ​យ៉ាង​ឆ្ងាញ់គ្មាន​នរណា​នឹក​ដល់​គេ​ទៀត​ទេ។អំពើ​អាក្រក់​នឹង​ត្រូវ​គេ​កាប់​រំលំ​ដូច​ដើម​ឈើ!”។

21 ពួក​គេ​ធ្វើ​បាប​ស្ត្រី​អារហើយ​គ្មាន​ចិត្ត​មេត្តា​ដល់​ស្ត្រី​មេម៉ាយ​ទេ។

22 ប៉ុន្តែ ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដាដក​មនុស្ស​មាន​អំណាច​ចេញពេល​ព្រះ‌អង្គ​ក្រោក​ឡើង ពួក​គេ​គ្មាន​សង្ឃឹម​ថានឹង​រស់​ត​ទៅ​ទៀត​បាន​ឡើយ។

23 ព្រះ‌អង្គ​បណ្ដោយ​ឲ្យ​ពួក​គេ​ស្មាន​ថាខ្លួន​រស់​នៅ​យ៉ាង​សុខ‌សាន្តប៉ុន្តែ ព្រះ‌អង្គ​ទត​មើល​អំពើដែល​ពួក​គេ​ប្រព្រឹត្ត​ជា‌និច្ច។