6 ស្ថានមច្ចុរាជមិនលាក់កំបាំងចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គឡើយព្រះអង្គមើលធ្លុះដល់រណ្ដៅនៃសេចក្ដីវិនាស។
7 ព្រះអង្គលាតត្រដាងទិសឧត្ដរនៅលើអាកាសព្រះអង្គព្យួរផែនដីនៅលើលំហ។
8 ព្រះអង្គបង្ខាំងទឹកទុកនៅក្នុងពពកតែពពកមិនធ្លាយ ដោយសារទម្ងន់ទឹកឡើយ។
9 ព្រះអង្គលាតត្រដាងពពកបាំងបល្ល័ង្ករបស់ព្រះអង្គ។
10 ព្រះអង្គគូសរង្វង់មួយនៅលើផ្ទៃទឹកត្រង់ព្រំប្រទល់រវាងពន្លឺ និងងងឹត។
11 សសររបស់មេឃរញ្ជួយ និងភ័យតក់ស្លុតនៅពេលឮព្រះអង្គស្រែកគំរាម។
12 ព្រះអង្គបង្ក្រាបសមុទ្រដោយសារព្រះចេស្ដារបស់ព្រះអង្គ។ព្រះអង្គកម្ទេចសត្វដ៏សំបើមនៅក្នុងសមុទ្រដោយសារព្រះតម្រិះរបស់ព្រះអង្គ។