4 នោះមាត់របស់ខ្ញុំនឹងមិនស្រដីចេញមកនូវពាក្យអាក្រក់ហើយអណ្ដាតរបស់ខ្ញុំក៏មិនថ្លែងពាក្យវៀចវេរដែរ។
5 ខ្ញុំមិនព្រមទទួលស្គាល់ជាដាច់ខាតថាពាក្យរបស់អស់លោកជាពាក្យត្រឹមត្រូវរហូតដល់ថ្ងៃស្លាប់ ក៏ខ្ញុំមិនព្រមទទួលថាខ្ញុំមានទោសឡើយ។
6 ខ្ញុំនៅតែប្រកាន់ជំហរថាខ្ញុំសុចរិតដរាបណាខ្ញុំមានជីវិតមនសិការរបស់ខ្ញុំមិនចោទប្រកាន់ខ្ញុំទេ។
7 សូមឲ្យខ្មាំងសត្រូវរបស់ខ្ញុំទទួលទោសដូចមនុស្សអាក្រក់សូមឲ្យអស់អ្នកដែលប្រឆាំងនឹងខ្ញុំទទួលទោសដូចមនុស្សទុច្ចរិត។
8 ពេលព្រះជាម្ចាស់លុបបំបាត់មនុស្សទមិឡព្រះអង្គដកជីវិតរបស់គេតើគេនៅមានសង្ឃឹមអ្វីទៀត?
9 ពេលគេជួបនឹងភ័យអាសន្នតើព្រះជាម្ចាស់ស្ដាប់សម្រែករបស់គេឬទេ?
10 តើគេយកព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតធ្វើជាប្រភពនៃអំណររបស់ខ្លួនឬទេ?តើគេអង្វររកព្រះជាម្ចាស់គ្រប់ពេលវេលាឬទេ?