យ៉ូប 27:8-14 KHSV

8 ពេល​ព្រះ‌ជាម្ចាស់​លុប​បំបាត់​មនុស្ស​ទមិឡព្រះ‌អង្គ​ដក​ជីវិត​របស់​គេតើ​គេ​នៅ​មាន​សង្ឃឹម​អ្វី​ទៀត?

9 ពេល​គេ​ជួប​នឹង​ភ័យ​អាសន្នតើ​ព្រះ‌ជាម្ចាស់​ស្ដាប់​សម្រែក​របស់​គេ​ឬ​ទេ?

10 តើ​គេ​យក​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតធ្វើ​ជា​ប្រភព​នៃ​អំណរ​របស់​ខ្លួន​ឬ​ទេ?តើ​គេ​អង្វរ​រក​ព្រះ‌ជាម្ចាស់គ្រប់​ពេល​វេលា​ឬ​ទេ?

11 ខ្ញុំ​សូម​បង្ហាញ​ឲ្យ​អស់​លោក​ស្គាល់ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ខ្ញុំ​នឹង​មិន​លាក់​គម្រោង‌ការ​របស់ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត​ឡើយ។

12 អស់​លោក​ផ្ទាល់​ក៏​ធ្លាប់​ឃើញ​ស្រាប់​ហើយហេតុ​អ្វី​បាន​ជា​អស់​លោក​និយាយ​ឥត​ខ្លឹម‌សារទាំង​អស់​គ្នា​ដូច្នេះ?

13 មនុស្ស​អាក្រក់ មនុស្ស​ឃោរ‌ឃៅទទួល​ចំណែក​មត៌ក​ពី​ព្រះ‌ជាម្ចាស់​ដូច​ត​ទៅ:

14 ប្រសិន​បើ​គេ​មាន​កូន​ចៅ​ច្រើនកូន​ចៅ​ទាំង​នោះ​នឹង​ស្លាប់​ដោយ​មុខ​ដាវពូជ‌ពង្ស​របស់​គេ​គ្មាន​អាហារបរិភោគ​គ្រប់​គ្រាន់​ឡើយ។