9 ពេលគេជួបនឹងភ័យអាសន្នតើព្រះជាម្ចាស់ស្ដាប់សម្រែករបស់គេឬទេ?
10 តើគេយកព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតធ្វើជាប្រភពនៃអំណររបស់ខ្លួនឬទេ?តើគេអង្វររកព្រះជាម្ចាស់គ្រប់ពេលវេលាឬទេ?
11 ខ្ញុំសូមបង្ហាញឲ្យអស់លោកស្គាល់ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ខ្ញុំនឹងមិនលាក់គម្រោងការរបស់ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតឡើយ។
12 អស់លោកផ្ទាល់ក៏ធ្លាប់ឃើញស្រាប់ហើយហេតុអ្វីបានជាអស់លោកនិយាយឥតខ្លឹមសារទាំងអស់គ្នាដូច្នេះ?
13 មនុស្សអាក្រក់ មនុស្សឃោរឃៅទទួលចំណែកមត៌កពីព្រះជាម្ចាស់ដូចតទៅ:
14 ប្រសិនបើគេមានកូនចៅច្រើនកូនចៅទាំងនោះនឹងស្លាប់ដោយមុខដាវពូជពង្សរបស់គេគ្មានអាហារបរិភោគគ្រប់គ្រាន់ឡើយ។
15 កូនចៅដែលរួចជីវិត នឹងត្រូវស្លាប់ដោយជំងឺរាតត្បាតប្រពន្ធរបស់គេដែលនៅមេម៉ាយនឹងមិនយំកាន់ទុក្ខឲ្យគេឡើយ។