1 មានអណ្ដូងរ៉ែសម្រាប់ជីកយកប្រាក់ហើយក៏មានកន្លែងបន្សុទ្ធមាសដែរ។
2 គេយកដែកចេញពីដីហើយយកលង្ហិនចេញពីថ្ម។
3 មនុស្សចុះរហូតទៅដល់ទីងងឹត ជីករកថ្មដែលកប់នៅបាតដីក្នុងទីងងឹតអន្ធការ។
4 គេជីកអណ្ដូងរ៉ែឆ្ងាយពីកន្លែងមនុស្សរស់នៅមនុស្សដើរខាងលើក៏មិនដឹងគេសម្រូតខ្លួនចុះទៅក្នុងអណ្ដូងរ៉ែហើយយោលចុះយោលឡើងនៅទីនោះឆ្ងាយពីស្រុកភូមិ។