13 មនុស្សលោកមិនស្គាល់តម្លៃរបស់ប្រាជ្ញាទេហើយប្រាជ្ញាក៏មិនស្ថិតនៅលើផែនដីដែរ។
14 ទីជម្រៅពោលថា “ប្រាជ្ញាមិននៅក្នុងខ្ញុំទេ”មហាសមុទ្រពោលថា“ប្រាជ្ញាក៏មិននៅជាមួយខ្ញុំដែរ”
15 គេមិនអាចយកមាសសុទ្ធទៅដូរយកប្រាជ្ញាហើយយកប្រាក់ទៅទិញប្រាជ្ញាបានទេ។
16 គេមិនអាចយកប្រាជ្ញាទៅថ្លឹងជាមួយកែវមរកត ពេជ្រឬត្បូងកណ្ដៀងបានឡើយ។
17 គ្មានមាស ឬពេជ្រណាផ្ទឹមស្មើនឹងប្រាជ្ញាទេហើយគេក៏មិនអាចយកប្រាជ្ញាទៅដូរជាមួយភាជន៍ដែលធ្វើពីមាសសុទ្ធដែរ។
18 ផ្កាថ្ម និងគជ់ រឹតតែផ្ទឹមនឹងប្រាជ្ញាមិនបានហើយមានប្រាជ្ញាប្រសើរជាងមានកែវមុក្ដាទៅទៀត។
19 ត្បូងជម្ពូរ័ត្នពីស្រុកអេត្យូពីក៏មិនអាចប្រដូចទៅនឹងប្រាជ្ញាហើយប្រាជ្ញាមិនអាចយកទៅថ្លឹងជាមួយមាសបានទេ។