យ៉ូប 28:14-20 KHSV

14 ទី​ជម្រៅ​ពោល​ថា “ប្រាជ្ញា​មិន​នៅ​ក្នុង​ខ្ញុំ​ទេ”មហា​សមុទ្រ​ពោល​ថា“ប្រាជ្ញា​ក៏​មិន​នៅ​ជា​មួយ​ខ្ញុំ​ដែរ”

15 គេ​មិន​អាច​យក​មាស​សុទ្ធ​ទៅ​ដូរ​យក​ប្រាជ្ញាហើយ​យក​ប្រាក់​ទៅ​ទិញ​ប្រាជ្ញា​បាន​ទេ។

16 គេ​មិន​អាច​យក​ប្រាជ្ញា​ទៅ​ថ្លឹង​ជា​មួយកែវ‌មរកត ពេជ្រឬ​ត្បូង​កណ្ដៀង​បាន​ឡើយ។

17 គ្មាន​មាស ឬ​ពេជ្រ​ណា​ផ្ទឹម​ស្មើ​នឹង​ប្រាជ្ញា​ទេហើយ​គេ​ក៏​មិន​អាច​យក​ប្រាជ្ញា​ទៅ​ដូរ​ជា​មួយភាជន៍​ដែល​ធ្វើ​ពី​មាស​សុទ្ធ​ដែរ។

18 ផ្កា​ថ្ម និង​គជ់ រឹត​តែ​ផ្ទឹម​នឹង​ប្រាជ្ញា​មិន​បានហើយ​មាន​ប្រាជ្ញា​ប្រសើរ​ជាង​មានកែវ‌មុក្ដា​ទៅ​ទៀត។

19 ត្បូង​ជម្ពូ‌រ័ត្ន​ពី​ស្រុក​អេត្យូ‌ពី​ក៏​មិន​អាច​ប្រដូចទៅ​នឹង​ប្រាជ្ញាហើយ​ប្រាជ្ញា​មិន​អាច​យក​ទៅ​ថ្លឹងជា​មួយ​មាស​បាន​ទេ។

20 ដូច្នេះ តើ​ប្រាជ្ញា​មាន​ប្រភព​នៅ​ឯ​ណាតើ​ការ​យល់​ដឹង​ស្ថិត​នៅ​កន្លែង​ណា?