យ៉ូប 28:18-24 KHSV

18 ផ្កា​ថ្ម និង​គជ់ រឹត​តែ​ផ្ទឹម​នឹង​ប្រាជ្ញា​មិន​បានហើយ​មាន​ប្រាជ្ញា​ប្រសើរ​ជាង​មានកែវ‌មុក្ដា​ទៅ​ទៀត។

19 ត្បូង​ជម្ពូ‌រ័ត្ន​ពី​ស្រុក​អេត្យូ‌ពី​ក៏​មិន​អាច​ប្រដូចទៅ​នឹង​ប្រាជ្ញាហើយ​ប្រាជ្ញា​មិន​អាច​យក​ទៅ​ថ្លឹងជា​មួយ​មាស​បាន​ទេ។

20 ដូច្នេះ តើ​ប្រាជ្ញា​មាន​ប្រភព​នៅ​ឯ​ណាតើ​ការ​យល់​ដឹង​ស្ថិត​នៅ​កន្លែង​ណា?

21 មនុស្ស​លោក​មិន​អាច​មើល​ឃើញ​ប្រាជ្ញា​ទេរីឯ​សត្វ​ដែល​ហើរ​នៅ​លើ​មេឃក៏​មិន​អាច​មើល​ឃើញ​ដែរ។

22 រណ្ដៅ​នៃ​សេចក្ដី​វិនាស និង​មច្ចុរាជ​ពោល​ថា“យើង​បាន​ឮ​គេ​និយាយ​ពី​ប្រាជ្ញា”។

23 មាន​តែ​ព្រះ‌ជាម្ចាស់​ទេ​ដែល​ស្គាល់​ផ្លូវហើយ​ជ្រាប​ថា ប្រាជ្ញា​ស្ថិត​នៅ​កន្លែង​ណា

24 ដ្បិត​ព្រះ‌អង្គ​មើល​ធ្លុះ​រហូត​ដល់​ទៅទី​ដាច់​ស្រយាល​នៃ​ផែនដីនិង​ទត​ឃើញ​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​មេឃ។