20 ដូច្នេះ តើប្រាជ្ញាមានប្រភពនៅឯណាតើការយល់ដឹងស្ថិតនៅកន្លែងណា?
21 មនុស្សលោកមិនអាចមើលឃើញប្រាជ្ញាទេរីឯសត្វដែលហើរនៅលើមេឃក៏មិនអាចមើលឃើញដែរ។
22 រណ្ដៅនៃសេចក្ដីវិនាស និងមច្ចុរាជពោលថា“យើងបានឮគេនិយាយពីប្រាជ្ញា”។
23 មានតែព្រះជាម្ចាស់ទេដែលស្គាល់ផ្លូវហើយជ្រាបថា ប្រាជ្ញាស្ថិតនៅកន្លែងណា
24 ដ្បិតព្រះអង្គមើលធ្លុះរហូតដល់ទៅទីដាច់ស្រយាលនៃផែនដីនិងទតឃើញអ្វីៗទាំងអស់នៅក្រោមមេឃ។
25 ពេលណាព្រះអង្គកំណត់កម្លាំងរបស់ខ្យល់និងទំហំរបស់សមុទ្រ
26 ពេលណាព្រះអង្គកំណត់ច្បាប់មួយសម្រាប់ទឹកភ្លៀងព្រមទាំងកំណត់ផ្លូវសម្រាប់ផ្លេកបន្ទោរនិងផ្គររួចស្រេចហើយ