យ៉ូប 28:24-28 KHSV

24 ដ្បិត​ព្រះ‌អង្គ​មើល​ធ្លុះ​រហូត​ដល់​ទៅទី​ដាច់​ស្រយាល​នៃ​ផែនដីនិង​ទត​ឃើញ​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​មេឃ។

25 ពេល​ណា​ព្រះ‌អង្គ​កំណត់​កម្លាំង​របស់​ខ្យល់និង​ទំហំ​របស់​សមុទ្រ

26 ពេល​ណា​ព្រះ‌អង្គ​កំណត់​ច្បាប់​មួយសម្រាប់​ទឹក​ភ្លៀងព្រម​ទាំង​កំណត់​ផ្លូវ​សម្រាប់​ផ្លេក​បន្ទោរនិង​ផ្គរ​រួច​ស្រេច​ហើយ

27 ព្រះ‌អង្គ​ក៏​ទត​ឃើញ​ប្រាជ្ញាព្រះ‌អង្គ​លើក​តម្លៃ​ប្រាជ្ញា​នោះព្រះ‌អង្គ​តាំង​ប្រាជ្ញា​ឡើងហើយ​ពិនិត្យ‌ពិច័យ​មើល​យ៉ាង​ល្អិត‌ល្អន់។

28 បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូលមក​កាន់​មនុស្ស​លោក​ថា:“ការ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ជា​ប្រាជ្ញាការ​ងាក​ចេញ​ពី​អំពើ​អាក្រក់​ជា​ការ​យល់​ដឹង”»។