3 មនុស្សចុះរហូតទៅដល់ទីងងឹត ជីករកថ្មដែលកប់នៅបាតដីក្នុងទីងងឹតអន្ធការ។
4 គេជីកអណ្ដូងរ៉ែឆ្ងាយពីកន្លែងមនុស្សរស់នៅមនុស្សដើរខាងលើក៏មិនដឹងគេសម្រូតខ្លួនចុះទៅក្នុងអណ្ដូងរ៉ែហើយយោលចុះយោលឡើងនៅទីនោះឆ្ងាយពីស្រុកភូមិ។
5 ដីតែងតែផ្ដល់អាហារដល់មនុស្សតែនៅខាងក្រោមដូចជាត្រូវភ្លើងឆេះបំផ្លាញអស់។
6 គេរកឃើញត្បូងនៅជាមួយថ្មក្នុងដីហើយរកបានមាសក្នុងធូលីដី។
7 សត្វត្មាតមិនស្គាល់ច្រកចូលទៅក្នុងអណ្ដូងរ៉ែនោះទេហើយសត្វរអាតក៏មើលមិនឃើញដែរ។
8 សត្វដ៏ខ្លាំងពូកែមិនដែលចូលទៅក្នុងនោះទេសត្វសិង្ហក៏មិនដែលដើរកាត់តាមនោះដែរ។
9 មនុស្សជីកយកថ្មដ៏រឹងហើយរំលើងភ្នំរហូតដល់ឫសរបស់វា។