8 សត្វដ៏ខ្លាំងពូកែមិនដែលចូលទៅក្នុងនោះទេសត្វសិង្ហក៏មិនដែលដើរកាត់តាមនោះដែរ។
9 មនុស្សជីកយកថ្មដ៏រឹងហើយរំលើងភ្នំរហូតដល់ឫសរបស់វា។
10 គេចោះរូងនៅក្នុងថ្មដាហើយឃើញវត្ថុធាតុទាំងប៉ុន្មានដ៏មានតម្លៃ។
11 គេទប់ប្រភពទឹកឲ្យរីងស្ងួតហើយនាំយកអ្វីៗដែលលាក់កំបាំងមកដាក់ក្រោមពន្លឺ។
12 រីឯប្រាជ្ញាវិញ តើគេអាចរកបាននៅឯណា?តើការយល់ដឹងស្ថិតនៅកន្លែងណា?
13 មនុស្សលោកមិនស្គាល់តម្លៃរបស់ប្រាជ្ញាទេហើយប្រាជ្ញាក៏មិនស្ថិតនៅលើផែនដីដែរ។
14 ទីជម្រៅពោលថា “ប្រាជ្ញាមិននៅក្នុងខ្ញុំទេ”មហាសមុទ្រពោលថា“ប្រាជ្ញាក៏មិននៅជាមួយខ្ញុំដែរ”