យ៉ូប 29:21-25 KHSV

21 មនុស្ស‌ម្នា​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ខ្ញុំពេល​ខ្ញុំ​ផ្ដល់​យោបល់ គេ​នៅ​ស្ងៀម​ស្ងាត់។

22 អ្វីៗ​ដែល​ខ្ញុំ​និយាយ​ផុត​ទៅ​ហើយ​នោះគ្មាន​នរណា​ប្រកែក​តវ៉ា​ទេតែ​ពួក​គេ​ទទួល​យក​ទាំង​អស់​គ្នា។

23 ពួក​គេ​រង់‌ចាំ​ខ្ញុំ ដូច​រង់‌ចាំ​ទឹក​ភ្លៀងគឺ​ដូច​អ្នក​ស្រែ​ទន្ទឹង​រង់‌ចាំ​ភ្លៀង​ចុង​រដូវ។

24 ពេល​ខ្ញុំ​ញញឹម​ដាក់​ពួក​គេពួក​គេ​រក​ជឿ​មិន​បាន។ពួក​គេ​រង់‌ចាំ​ខ្ញុំ​សម្តែង​ចិត្ត​មេត្តា​ករុណាចំពោះ​ពួក​គេ។

25 ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ពួក​គេខ្ញុំ​នឹង​បង្ហាញ​ផ្លូវ​ពួក​គេហើយ​ខ្ញុំ​ស្ថិត​នៅ​ជា​មួយ​ពួក​គេដូច​ស្ដេច​ស្ថិត​នៅ​ជា​មួយ​កង‌ពល​របស់​ខ្លួននិង​ដូច​មនុស្ស​ម្នាក់​លើក​ទឹក​ចិត្តអស់​អ្នក​ដែល​កើត​ទុក្ខ។