យ៉ូប 3:18-24 KHSV

18 អ្នក​ជាប់​ឃុំ‌ឃាំង​បាន​សុខ​ក្សេម‌ក្សាន្តគឺ​គេ​លែង​ឮ​សំឡេង​របស់​ឆ្មាំ​គុក​ទៀត​ហើយ។

19 អ្នក​តូច និង​អ្នក​ធំ ស្ថិត​នៅ​ទី​នោះ​ជា​មួយ​គ្នាទាសករ​ក៏​លែង​នៅ​ក្រោម​អំណាចម្ចាស់​របស់​ខ្លួន​ទៀត​ដែរ។

20 ហេតុ​អ្វី​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យមនុស្ស​ដែល​ត្រូវ​វេទនា ស្គាល់​ពន្លឺ​ថ្ងៃហើយ​ផ្ដល់​ជីវិត​ឲ្យ​អ្នក​ដែល​ស្គាល់​តែទុក្ខ​លំបាក?

21 គេ​ទន្ទឹង​រង់‌ចាំ​សេចក្ដី​ស្លាប់តែ​មិន​ឃើញ​សេចក្ដី​ស្លាប់​មក​ទេ។គេ​ប្រាថ្នា​ចង់​បាន​សេចក្ដី​ស្លាប់ជាង​ទ្រព្យ‌សម្បត្តិ​ទៅ​ទៀត។

22 ប្រសិន​បើ​គេ​រក​បាន​ផ្នូរ​សម្រាប់​ខ្លួននោះ​គេ​មុខ​ជា​សប្បាយ​រីក‌រាយ​ឥត​ឧបមា។

23 ប៉ុន្តែ ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​រក​ច្រក​ចេញ​ពុំ​រួចដ្បិត​ព្រះ‌ជាម្ចាស់​បាន​ដាក់​របង​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ។

24 ខ្ញុំ​មាន​តែ​ការ​ស្រែក​ថ្ងូរ ជំនួស​អាហារសម្រែក​ឈឺ​ចាប់​របស់​ខ្ញុំចេះ​តែ​ហូរ​ចេញ​មក​ដូច​ទឹក។