យ៉ូប 3:2-8 KHSV

2 លោក​យ៉ូប​មាន​ប្រសាសន៍​ថា៖

3 «សូម​ឲ្យ​ថ្ងៃ​ដែល​ខ្ញុំ​បាន​កើត​មក​នោះក្លាយ​ទៅ​ជា​ថ្ងៃ​អព‌មង្គល!រីឯ​យប់​ដែល​គេ​ពោល​ថាមាន​កូន​ប្រុស​ម្នាក់​ចាប់​ផ្ទៃ​ហើយ​នោះជា​យប់​អព‌មង្គល​ដែរ!

4 សូម​ឲ្យ​ថ្ងៃ​នោះ​ប្រែ​ទៅ​ជា​ងងឹតហើយ​កុំ​ឲ្យ​ព្រះ‌ជាម្ចាស់ដែល​គង់​នៅ​ស្ថាន​លើ រវី‌រវល់​នឹង​ថ្ងៃ​នោះហើយ​ក៏​កុំ​ឲ្យ​មាន​ពន្លឺ​បំភ្លឺ​ថ្ងៃ​នោះ​ឡើយ!

5 សូម​ឲ្យ​ភាព​ងងឹត និង​ភាព​អន្ធការគ្រប​បាំង​ថ្ងៃ​នោះហើយ​សូម​ឲ្យ​មាន​ភាព​អាប់‌អួរ​គ្រប​បាំងព្រះ‌អាទិត្យ!

6 រីឯ​យប់​នោះ​វិញ ក៏​សូម​ឲ្យ​ភាព​ងងឹតគ្រប​បាំង​វា​ដែរ!សូម​កុំ​ឲ្យ​គេ​រាប់​បញ្ចូល​យប់​នោះ​ទៅ​ក្នុងខែ និង​ឆ្នាំ​ឡើយ!

7 សូម​ឲ្យ​យប់​នោះ​ប្រៀប​បាន​នឹង​ស្ត្រី​អារហើយ​ក៏​កុំ​ឲ្យ​មាន​សម្រែក​អរ​សប្បាយនៅ​យប់​នោះ​ដែរ!

8 សូម​ឲ្យ​យប់​នោះ​ត្រូវ​បណ្ដាសារបស់​គ្រូ​នក្ខត្ត‌ឫក្សនិង​ត្រូវ​បណ្ដាសា​របស់​គ្រូ​ដាស់​ស្ដេច​ក្រពើ!