យ៉ូប 3:20-26 KHSV

20 ហេតុ​អ្វី​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យមនុស្ស​ដែល​ត្រូវ​វេទនា ស្គាល់​ពន្លឺ​ថ្ងៃហើយ​ផ្ដល់​ជីវិត​ឲ្យ​អ្នក​ដែល​ស្គាល់​តែទុក្ខ​លំបាក?

21 គេ​ទន្ទឹង​រង់‌ចាំ​សេចក្ដី​ស្លាប់តែ​មិន​ឃើញ​សេចក្ដី​ស្លាប់​មក​ទេ។គេ​ប្រាថ្នា​ចង់​បាន​សេចក្ដី​ស្លាប់ជាង​ទ្រព្យ‌សម្បត្តិ​ទៅ​ទៀត។

22 ប្រសិន​បើ​គេ​រក​បាន​ផ្នូរ​សម្រាប់​ខ្លួននោះ​គេ​មុខ​ជា​សប្បាយ​រីក‌រាយ​ឥត​ឧបមា។

23 ប៉ុន្តែ ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​រក​ច្រក​ចេញ​ពុំ​រួចដ្បិត​ព្រះ‌ជាម្ចាស់​បាន​ដាក់​របង​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ។

24 ខ្ញុំ​មាន​តែ​ការ​ស្រែក​ថ្ងូរ ជំនួស​អាហារសម្រែក​ឈឺ​ចាប់​របស់​ខ្ញុំចេះ​តែ​ហូរ​ចេញ​មក​ដូច​ទឹក។

25 ខ្ញុំ​ភ័យ​ខ្លាច​ការ​អ្វី ការ​នោះ​កើត​មាន​ដល់​ខ្ញុំហើយ​ខ្ញុំ​ជួប​ប្រទះ​នឹង​ហេតុ‌ការណ៍​ណាដែល​ខ្ញុំ​មិន​ចង់​ជួប។

26 ខ្ញុំ​មិន​បាន​ស្ងប់ មិន​បាន​សុខ​ស្រួលហើយ​ក៏​មិន​បាន​សម្រាក​ដែរគឺ​ខ្ញុំ​ឈឺ​ចាប់ ឥត​មាន​ពេល​ល្ហែ»។