យ៉ូប 3:8-14 KHSV

8 សូម​ឲ្យ​យប់​នោះ​ត្រូវ​បណ្ដាសារបស់​គ្រូ​នក្ខត្ត‌ឫក្សនិង​ត្រូវ​បណ្ដាសា​របស់​គ្រូ​ដាស់​ស្ដេច​ក្រពើ!

9 សូម​ឲ្យ​ផ្កាយ​ព្រឹក​ប្រែ​ជា​ងងឹត​សូន្យ!យប់​នោះ​រង់‌ចាំ​ពន្លឺ តែ​មិន​ឃើញ​ពន្លឺ​មក​ទេហើយ​ក៏​មិន​ឃើញ​អរុណ‌រះ​ដែរ

10 ដ្បិត​យប់​នោះ​ពុំ​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​កើតហើយ​ក៏​មិន​បាន​បញ្ចៀស​ទុក្ខ​លំបាក​នេះចេញ​ពី​មុខ​ខ្ញុំ​ដែរ!

11 ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ស្លាប់​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ?ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ផុត​ដង្ហើម​នៅ​ពេលចេញ​ពី​ផ្ទៃ​ម្ដាយ?

12 ហេតុ​អ្វី​បាន​ជា​មាន​ភ្លៅ​ម្ដាយ​ចាំ​ទទួល​ខ្ញុំហើយ​មាន​ដោះ​ចាំ​បំបៅ​ខ្ញុំ​ដូច្នេះ?

13 ប្រសិន​បើ​ខ្ញុំ​ស្លាប់​តាំង​ពី​កាល​ណោះម៉្លេះ​សម​ខ្ញុំ​បាន​សម្រាក​យ៉ាង​សុខ​ស្រួល​ក្នុង​ផ្នូរ

14 រួម​ជា​មួយ​ស្ដេច និង​មន្ត្រី​ទាំង​ប៉ុន្មាន​នៃ​ផែនដីជា​អ្នក​ដែល​បាន​កសាង​ប្រាសាទ​សិលាទុក​សម្រាប់​ខ្លួន។