យ៉ូប 30:15-21 KHSV

15 ការ​ភ័យ​តក់‌ស្លុត​ក៏​កើត​មាន​ដល់​ខ្ញុំកិត្តិយស​ដ៏​រុងរឿង​របស់​ខ្ញុំ​ប៉ើង​ទៅ​តាម​ខ្យល់ភាព​ចម្រុង‌ចម្រើន​របស់​ខ្ញុំ​រសាត់​បាត់ ដូច​ពពក។

16 ឥឡូវ​នេះ ជីវិត​របស់​ខ្ញុំ​កំពុង​តែ​រលត់គ្មាន​អ្វី​សម្រាល​ទុក្ខ​វេទនា​របស់​ខ្ញុំ​បាន​ទេ។

17 នៅ​ពេល​យប់ ការ​ឈឺ​ចាប់​ស៊ី​រូង​ឆ្អឹង​របស់​ខ្ញុំឥត​មាន​ពេល​ល្ហែ​សោះ​ឡើយ

18 ការ​ឈឺ​ចាប់​នេះ​មាន​កម្រិត​ខ្លាំង​ពេករហូត​ដល់​ធ្វើ​ឲ្យ​ទក់​សម្លៀក‌បំពាក់​របស់​ខ្ញុំហើយ​រឹត‌រួត​ខ្ញុំ ដូច​ក​អាវ​រឹត​ក​ខ្ញុំ។

19 ព្រះ‌ជាម្ចាស់​បាន​បោះ​ខ្ញុំ​ទៅ​ក្នុង​ភក់​ជ្រាំខ្ញុំ​មិន​ខុស​ពី​ធូលី​ដី និង​ផេះ​ទេ។

20 ទូលបង្គំ​ស្រែក​អង្វរ​សូម​ព្រះ‌អង្គ​ជួយតែ​ព្រះ‌អង្គ​មិន​ឆ្លើយ​មក​ទូលបង្គំ​ទេពេល​ទូលបង្គំ​ក្រោក​ឈរព្រះ‌អង្គ​គ្រាន់​តែ​សម្លឹង​មក​ទូលបង្គំ​ប៉ុណ្ណោះ។

21 ព្រះ‌អង្គ​ប្រព្រឹត្ត​ចំពោះ​ទូលបង្គំ​យ៉ាង​ឃោរ‌ឃៅព្រះ‌អង្គ​ប្រហារ​ទូលបង្គំ​ដោយ​ឫទ្ធិ‌បារមីដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ។