យ៉ូប 30:22-28 KHSV

22 ព្រះ‌អង្គ​លើក​ទូលបង្គំ​ឡើងហើយ​ឲ្យ​ខ្យល់​ផាត់​ទូលបង្គំ​យក​ទៅព្រម​ទាំង​ឲ្យ​ខ្យល់​ព្យុះ​បក់​បោកមក​លើ​ទូលបង្គំ​ផង។

23 ទូលបង្គំ​ដឹង​ហើយ​ថា​ព្រះ‌អង្គ​នាំ​ទូលបង្គំទៅ​រក​សេចក្ដី​ស្លាប់គឺ​នៅ​កន្លែង​ដែល​មនុស្ស​លោក​ទៅ​ជួប‌ជុំ​គ្នា។

24 អ្នក​ដែល​កំពុង​តែ​វិនាស និង​មាន​អាសន្នតែងតែ​លើក​ដៃ​អង្វរ​ឲ្យ​គេ​ជួយ។

25 ចំពោះ​ខ្ញុំ​វិញ តើ​ខ្ញុំ​មិន​បាន​សម្រក់​ទឹក​ភ្នែករួម​ជា​មួយ​នរណា​ម្នាក់​ជួប​ទុក្ខ​លំបាកហើយ​ព្រួយ​ចិត្ត ដោយ​ឃើញ​នរណា​ម្នាក់កំសត់​ទុគ៌ត ទេ​ឬ?

26 ខ្ញុំ​សង្ឃឹម​ថា​បាន​សុភមង្គលតែ​ទុក្ខ​វេទនា​បែរ​ជា​កើត​មាន​ដល់​ខ្ញុំខ្ញុំ​ទន្ទឹង​រង់‌ចាំ​ពន្លឺ តែ​សេចក្ដី​ងងឹត​បែរ​ជាកើត​មាន​ដល់​ខ្ញុំ​ទៅ​វិញ។

27 ចិត្ត​របស់​ខ្ញុំ​តប់‌ប្រមល់ ឥត​ឈប់​ឈរទុក្ខ​លំបាក​កើត​មាន​ដល់​ខ្ញុំ​រៀង​រាល់​ថ្ងៃ។

28 មុខ​ខ្ញុំ​ឡើង​ខ្មៅតែ​មិន​មែន​ដោយ‌សារ​កម្ដៅ​ថ្ងៃ​ទេខ្ញុំ​ក្រោក​ឈរ​នៅ​ទី​ប្រជុំ​ជនស្រែក​ហៅ​គេ​ឲ្យ​ជួយ។