យ៉ូប 31:2-8 KHSV

2 ដូច្នេះ តើ​ព្រះ‌ជាម្ចាស់​នឹង​បម្រុង​រង្វាន់​អ្វីពី​ស្ថាន​លើ​ទុក​សម្រាប់​ខ្ញុំតើ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតនឹង​ប្រទាន​មត៌ក​អ្វី​ដល់​ខ្ញុំ​នៅ​ស្ថាន​បរម‌សុខ?

3 មនុស្ស​ទុច្ចរិត​រមែង​ជួប​ទុក្ខ​វេទនាអស់​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​រមែង​អន្តរាយ។

4 ព្រះ‌ជាម្ចាស់​ជ្រាប​គ្រប់​ផ្លូវ​ដែល​ខ្ញុំ​ដើរហើយ​ព្រះ‌អង្គ​រាប់​ជំហាន​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ។

5 ខ្ញុំ​ពុំ​ដែល​បោក​ប្រាស់​គេឬ​ក៏​ប្រើ​ល្បិច​កិច្ច‌កល​ចំពោះ​នរណា​ដែរ។

6 សូម​ព្រះ‌ជាម្ចាស់​ថ្លឹង​ខ្ញុំ​នៅ​លើ​ជញ្ជីង​ដ៏​ត្រឹម​ត្រូវ​ចុះនោះ​ព្រះ‌អង្គ​នឹង​ឃើញ​ថា ខ្ញុំ​គ្មាន​កំហុស​អ្វី​ទេ។

7 ប្រសិន​បើ​ជើង​ខ្ញុំ​ងាក​ចេញ​ពី​មាគ៌ា​ត្រឹម​ត្រូវប្រសិន​បើ​ចិត្ត​ខ្ញុំ​បណ្ដោយ​ឲ្យ​ភ្នែក​អូស​ទាញប្រសិន​បើ​មាន​អំពើ​សៅ‌ហ្មង​ណា​មួយនៅ​ជាប់​នឹង​ដៃ​របស់​ខ្ញុំ

8 នោះ​ពេល​ខ្ញុំ​សាប​ព្រោះ​អ្វីសូម​ឲ្យ​អ្នក​ផ្សេង​មក​ទទួល​យក​ផលហើយ​រំលើង​ដំណាំ​របស់​ខ្ញុំ​រហូត​ដល់​ឫស​ចុះ។