យ៉ូប 31:25-31 KHSV

25 ខ្ញុំ​ក៏​គ្មាន​អំនួត ព្រោះ​តែ​ទ្រព្យ‌សម្បត្តិ​ស្ដុក‌ស្ដម្ភដែល​ខ្ញុំ​រក​បាន​នោះ​ដែរ។

26 ពេល​សម្លឹង​មើល​ទៅ​ព្រះ‌អាទិត្យដែល​បញ្ចេញ​រស្មី​ចិញ្ចែង‌ចិញ្ចាចហើយ​មើល​ទៅ​ព្រះ‌ច័ន្ទ​ជះ​ពន្លឺ​រស្មី​យ៉ាង​ស្រទន់

27 ខ្ញុំ​មិន​ដែល​មាន​គំនិត​លួច​លាក់ ចង់​គោរពថ្វាយ‌បង្គំ​ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​ឡើយ។

28 ធ្វើ​ដូច្នេះ​ជា​កំហុស​ដែល​ត្រូវ​តែ​ទទួល​ទោសព្រោះ​ខ្ញុំ​ដូច​ជា​បាន​បោះ​បង់​ចោល​ព្រះ‌ជាម្ចាស់ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់។

29 ខ្ញុំ​មិន​ដែល​សប្បាយ​ចិត្តពេល​ឃើញ​សត្រូវ​ខ្ញុំ​រង​ទុក្ខ​វេទនាហើយ​ខ្ញុំ​ក៏​មិន​ដែល​លោត​កព្ឆោងពេល​ឃើញ​គេ​ជួប​អន្តរាយ​ឡើយ។

30 ខ្ញុំ​មិន​ដែល​បណ្ដោយ​ខ្លួន​ឲ្យ​មាន​បាបព្រោះ​តែ​ពាក្យ​សម្ដីគឺ​ខ្ញុំ​មិន​ដែល​ដាក់​បណ្ដាសា​គេប្រាថ្នា​ឲ្យ​គេ​ស្លាប់​នោះ​ឡើយ។

31 អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ​ខ្ញុំតែងតែ​ពោល​ថា ខ្ញុំ​ឲ្យ​អាហារពួក​គេ​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា។