យ៉ូប 31:27-33 KHSV

27 ខ្ញុំ​មិន​ដែល​មាន​គំនិត​លួច​លាក់ ចង់​គោរពថ្វាយ‌បង្គំ​ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​ឡើយ។

28 ធ្វើ​ដូច្នេះ​ជា​កំហុស​ដែល​ត្រូវ​តែ​ទទួល​ទោសព្រោះ​ខ្ញុំ​ដូច​ជា​បាន​បោះ​បង់​ចោល​ព្រះ‌ជាម្ចាស់ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់។

29 ខ្ញុំ​មិន​ដែល​សប្បាយ​ចិត្តពេល​ឃើញ​សត្រូវ​ខ្ញុំ​រង​ទុក្ខ​វេទនាហើយ​ខ្ញុំ​ក៏​មិន​ដែល​លោត​កព្ឆោងពេល​ឃើញ​គេ​ជួប​អន្តរាយ​ឡើយ។

30 ខ្ញុំ​មិន​ដែល​បណ្ដោយ​ខ្លួន​ឲ្យ​មាន​បាបព្រោះ​តែ​ពាក្យ​សម្ដីគឺ​ខ្ញុំ​មិន​ដែល​ដាក់​បណ្ដាសា​គេប្រាថ្នា​ឲ្យ​គេ​ស្លាប់​នោះ​ឡើយ។

31 អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ​ខ្ញុំតែងតែ​ពោល​ថា ខ្ញុំ​ឲ្យ​អាហារពួក​គេ​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា។

32 តាម​ពិត ខ្ញុំ​តែងតែ​បើក​ទ្វារ​ផ្ទះ​របស់​ខ្ញុំទទួល​អ្នក​ដំណើរទោះ​បី​ខ្ញុំ​មិន​ស្គាល់​គេ​ក្ដី ក៏​ខ្ញុំ​មិន​ទុក​ឲ្យ​គេដេក​នៅ​ខាង​ក្រៅ​ផ្ទះ​ឡើយ។

33 ខ្ញុំ​មិន​ដែល​លាក់​អំពើ​ទុច្ចរិត​របស់​ខ្ញុំដូច​មនុស្ស​ឯ​ទៀតៗដែល​បង្កប់​កំហុស​ទុក​នៅ​ក្នុង​ចិត្ត។