យ៉ូប 31:32-38 KHSV

32 តាម​ពិត ខ្ញុំ​តែងតែ​បើក​ទ្វារ​ផ្ទះ​របស់​ខ្ញុំទទួល​អ្នក​ដំណើរទោះ​បី​ខ្ញុំ​មិន​ស្គាល់​គេ​ក្ដី ក៏​ខ្ញុំ​មិន​ទុក​ឲ្យ​គេដេក​នៅ​ខាង​ក្រៅ​ផ្ទះ​ឡើយ។

33 ខ្ញុំ​មិន​ដែល​លាក់​អំពើ​ទុច្ចរិត​របស់​ខ្ញុំដូច​មនុស្ស​ឯ​ទៀតៗដែល​បង្កប់​កំហុស​ទុក​នៅ​ក្នុង​ចិត្ត។

34 ខ្ញុំ​មិន​ដែល​ខ្លាច​បណ្ដា‌ជន​ត្មះ‌តិះ‌ដៀលខ្លាច​គ្រួសារ​ឯ​ទៀតៗ​មាក់‌ងាយហើយ​ខ្ញុំ​ក៏​មិន​ដែល​សំងំ​នៅ​ស្ងៀមមិន​ហ៊ាន​ចេញ​ពី​ផ្ទះ​ដែរ។

35 ខ្ញុំ​ចង់​ឲ្យ​នរណា​ម្នាក់​ព្រម​ស្ដាប់​ខ្ញុំដ្បិត​ជា​ពាក្យ​ចុង​ក្រោយ​របស់​ខ្ញុំ!សូម​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតឆ្លើយ​តប​មក​ខ្ញុំ​ផង!រីឯ​សេចក្ដី​ដែល​បច្ចា‌មិត្ត​របស់​ខ្ញុំ​កត់‌ត្រា​ទុកដើម្បី​ចោទ​ប្រកាន់​ខ្ញុំ

36 ខ្ញុំ​សុខ​ចិត្ត​ទទួល​យក​ដាក់​នៅ​លើ​បន្ទុក​របស់​ខ្ញុំហើយ​ពាក់​នៅ​លើ​ក្បាល​ខ្ញុំ​ទុក​ដូច​ជា​មកុដ។

37 ខ្ញុំ​នឹង​ទូល​ព្រះ‌អង្គ​នូវ​គ្រប់​អំពើ​ដែល​ខ្ញុំ​ប្រព្រឹត្តខ្ញុំ​នឹង​ចូល​ទៅ​ជិត​ព្រះ‌អង្គ ដោយ​ឥត​អាម៉ាស់។

38 ប្រសិន​បើ​ដី​ស្រែ​របស់​ខ្ញុំ​ស្រែក​ឡើង​ទាស់​នឹង​ខ្ញុំប្រសិន​បើ​គន្លង​នង្គ័ល​នាំ​គ្នា​យំ​សោក