យ៉ូប 32:1-6 KHSV

1 កាល​មិត្ត‌ភក្ដិ​ទាំង​បី​រូប​របស់​លោក​យ៉ូប ឃើញ​លោក​ប្រកាន់​ជំហរ​ថា​ខ្លួន​សុចរិត​ដូច្នេះ ពួក​គេ​ក៏​លែង​ឆ្លើយ​ទៅ​លោក​វិញ។

2 ពេល​នោះ លោក​អេលី‌ហ៊ូវ ជា​កូន​របស់​លោក​បារ៉ា‌គាល ក្នុង​អំបូរ​ប៊ូស​នៃ​ត្រកូល​រ៉ាម ក៏​ចាប់​ផ្ដើម​ខឹង​ជា​ខ្លាំង។ គាត់​ខឹង​នឹង​លោក​យ៉ូប ព្រោះ​លោក​ប្រកាន់​ថា​ខ្លួន​លោក​សុចរិត​ជាង​ព្រះ‌ជាម្ចាស់។

3 គាត់​ក៏​ខឹង​នឹង​មិត្ត‌ភក្ដិ​ទាំង​បី​របស់​លោក​យ៉ូប​ដែរ ព្រោះ​លោក​ទាំង​បី​ពុំ​អាច​រក​ពាក្យ​ឆ្លើយ​ទៅ​លោក​វិញ​បាន ធ្វើ​ហាក់​ដូច​ជា​ព្រះ‌ជាម្ចាស់​មាន​កំហុស​មែន។

4 ដោយ​លោក​អេលី‌ហ៊ូវ​ក្មេង​ជាង​គេ គាត់​រង់‌ចាំ​និយាយ​ជា​មួយ​លោក​យ៉ូប​ក្រោយ​គេ។

5 ប៉ុន្តែ ពេល​គាត់​ឃើញ​លោក​ទាំង​បី​គ្មាន​ពាក្យ​អ្វី​ឆ្លើយ​ទៅ​លោក​យ៉ូប​ទៀត​នោះ គាត់​ក៏​ខឹង​ជា​ខ្លាំង។

6 លោក​អេលី‌ហ៊ូវ ជា​កូន​របស់​លោក​បារ៉ា‌គាល ក្នុង​អំបូរ​ប៊ូស ពោល​ឡើង​ថា៖«ខ្ញុំ​នៅ​ក្មេង ហើយ​អស់​លោក​សុទ្ធ​តែ​ជា​ចាស់​ទុំហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ភ័យ​ញាប់‌ញ័រមិន​ហ៊ាន​ជម្រាប​អស់​លោក​ពី​ចំណេះ​របស់​ខ្ញុំ។