យ៉ូប 33:17-23 KHSV

17 ធ្វើ​ដូច្នេះ ព្រះ‌អង្គ​នាំ​មនុស្ស​ឲ្យ​ងាកចេញ​ពី​អំពើ​អាក្រក់ហើយ​ការពារ​មនុស្ស​កុំ​ឲ្យ​មាន​អំនួត

18 ដើម្បី​កុំ​ឲ្យ​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅនិង​ការពារ​ជីវិត​គេ ឲ្យ​រួច​ពី​មុខ​លំពែង។

19 ព្រះ‌ជាម្ចាស់​ក៏​វាយ​ប្រដៅ​មនុស្ស​តាម​រយៈការ​ឈឺ​ចាប់​ដែរ គឺ​នៅ​ពេល​ដែល​គេ​ដេកឈឺ​ចុក​ចាប់​សព្វ​សព៌ាង្គ​កាយ។

20 ពេល​នោះ គេ​បរិភោគ​អាហារ​លែង​កើតហើយ​ក៏​លែង​នឹក​ឃ្លាន​ម្ហូប​ចំណី​ទៀត​ដែរ។

21 រូប​កាយ​របស់​គេ​កាន់​តែ​ស្គម​ទៅៗនៅ​សល់​តែ​ស្បែក និង​ឆ្អឹង។

22 គេ​កាន់​តែ​ខិត​ជិត​រណ្ដៅជីវិត​របស់​គេ ក៏​ខិត​ទៅ​ជិត​មច្ចុរាជ​ដែរ។

23 ក៏​ប៉ុន្តែ ប្រសិន​បើ​មាន​ទេវតា​មួយ​រូបក្នុង​ចំណោម​ទេវតា​មួយ​ពាន់មក​បក​ស្រាយ និង​បង្ហាញ​ឲ្យ​អ្នក​នោះស្គាល់​ផ្លូវ​ត្រឹម​ត្រូវ