1 លោកអេលីហ៊ូវមានប្រសាសន៍ទៀតថា៖
2 «តើលោកស្មានថាលោកត្រូវទាំងស្រុងឬ?តើលោកអាចពោលថា លោកសុចរិតជាងព្រះជាម្ចាស់ឬ?
3 លោកបានទូលព្រះអង្គថា:“បើទូលបង្គំមិនប្រព្រឹត្តអំពើបាបសោះនោះគ្មានប្រយោជន៍អ្វីសម្រាប់ព្រះអង្គទេហើយទូលបង្គំក៏មិនចំណេញអ្វីដែរ!”។
4 ខ្ញុំសូមឆ្លើយទៅលោកព្រមទាំងមិត្តភក្ដិរបស់លោកដូចតទៅ:
5 សូមលោកសម្លឹងមើលទៅលើមេឃសូមមើលទៅពពកថាតើវាខ្ពស់ជាងលោកប៉ុនណា!
6 បើលោកប្រព្រឹត្តអំពើបាបតើលោកធ្វើឲ្យព្រះអង្គអំពល់យ៉ាងណាបើលោកបំពានលើវិន័យ*កាន់តែច្រើនឡើងៗតើព្រះអង្គខ្វល់ខ្វាយឬទេ?
7 បើលោកជាមនុស្សសុចរិតតើបានផលអ្វីចំពោះព្រះអង្គ?តើព្រះអង្គទទួលអ្វីពីលោក?