យ៉ូប 35:10-16 KHSV

10 តែ​ពុំ​មាន​នរណា​ម្នាក់​ពោល​ថា:“ព្រះ‌ជាម្ចាស់​ដែល​បាន​បង្កើត​ខ្ញុំហើយ​ធ្លាប់​ដាស់​តឿន​ខ្ញុំឲ្យ​ស្មូត្រ​ទំនុក‌តម្កើង​នៅ​ពេល​រាត្រី​នោះតើ​ព្រះ‌អង្គ​គង់​នៅ​ឯ​ណា”?

11 ព្រះ‌អង្គ​ប្រៀន‌ប្រដៅ​ឲ្យ​យើង​មាន​ចំណេះជាង​សត្វ​ដែល​រស់​នៅ​លើ​ដីព្រះ‌អង្គ​ប្រទាន​ឲ្យ​យើង​មាន​ប្រាជ្ញាជាង​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ។

12 ពេល​គេ​ស្រែក​រក​ព្រះ‌អង្គព្រោះ​តែ​អំនួត និង​អំពើ​អាក្រក់​របស់​គេព្រះ‌អង្គ​មិន​ឆ្លើយ​ទេ

13 គេ​ស្រែក​រក​ព្រះ‌អង្គតែ​ឥត​បាន​ផល​អ្វី​ឡើយព្រោះ​ព្រះ‌អង្គ​មិន​ព្រម​ស្ដាប់ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតមិន​រវី‌រវល់​នឹង​គេ​ទេ។

14 លោក​ពោល​ថា លោក​មិន​ឃើញ​ព្រះ‌អង្គលោក​បាន​ផ្ញើ​សំណុំ​រឿង​ទៅ​ព្រះ‌អង្គហើយ​លោក​នៅ​រង់‌ចាំ។

15 លោក​គិត​ថា​ព្រះ‌អង្គ​មិន​ដាក់​ទោសហើយ​ព្រះ‌អង្គ​ក៏​មិន​ចាប់‌ភ្លឹក​នឹង​ការ​បះ‌បោររបស់​លោក​ដែរ។

16 អ្វីៗ​ដែល​លោក​យ៉ូប​និយាយ​សុទ្ធ​តែ​ឥត​បាន​ការលោក​ចេះ​តែ​ពោល​ពាក្យ​សម្ដី​ឥត​ខ្លឹម‌សារ»។