យ៉ូប 36:1-7 KHSV

1 លោក​អេលី‌ហ៊ូវ​មាន​ប្រសាសន៍ទៀត​ថា៖

2 «សូម​រង់‌ចាំ​បន្តិច ខ្ញុំ​នឹង​ពន្យល់​ឲ្យ​លោក​ដឹងដ្បិត​ខ្ញុំ​នៅ​មាន​សេចក្ដី​ខ្លះ​ទៀត​ដែល​ត្រូវ​ថ្លែងក្នុង​នាម​ព្រះ‌ជាម្ចាស់។

3 ខ្ញុំ​នាំ​យក​ចំណេះ​ដឹង​ដ៏​ជ្រៅ​ជ្រះ​មក​ជម្រាប​ជូនហើយ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​លោក​ឃើញ​ថាព្រះ​ដែល​បង្កើត​ខ្ញុំ ទ្រង់​សុចរិត

4 ដ្បិត​សេចក្ដី​ដែល​ខ្ញុំ​ថ្លែងមិន​មែន​ជា​ពាក្យ​បោក​បញ្ឆោត​ទេខ្ញុំ​និយាយ​ជា​មួយ​លោកក្នុង​នាម​ខ្ញុំ​ជា​មនុស្ស​ចេះ​ដឹង​ត្រឹម​ត្រូវ!

5 ព្រះ‌ជាម្ចាស់​ដ៏​ឧត្តុង្គ‌ឧត្ដមមិន​មើល‌ងាយ​នរណា​ម្នាក់​ឡើយព្រះ‌អង្គ​មាន​ព្រះ‌ចេស្ដា​ដ៏​ឧត្តុង្គ‌ឧត្ដមព្រះ‌អង្គ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់។

6 ព្រះ‌អង្គ​មិន​ទុក​ជីវិត​ឲ្យ​មនុស្ស​អាក្រក់​ទេហើយ​ព្រះ‌អង្គ​តែងតែ​រក​យុត្តិធម៌​ឲ្យជន​ទុគ៌ត​ជា‌និច្ច។

7 ព្រះ‌អង្គ​មិន​បែរ​ព្រះ‌ភ័ក្ត្រ​ចេញ​ឆ្ងាយពី​មនុស្ស​សុចរិត​ឡើយព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​គ្រង​រាជ្យរួម​ជា​មួយ​ស្ដេច​នានាហើយ​ប្រទាន​ឲ្យ​រាជ​សម្បត្តិ​របស់​គេនៅ​ស្ថិត‌ស្ថេរព្រម​ទាំង​លើក​តម្កើង​គេ​ថែម​ទៀត​ផង។