13 មនុស្សទមិឡរមែងចូលចិត្តកំហឹងពេលព្រះជាម្ចាស់យកច្រវាក់មកចងគេនោះគេមិនស្រែកអង្វរព្រះអង្គឡើយ។
14 គេស្លាប់ទៅ ទាំងខ្លួននៅក្មេងគេបាត់បង់ជីវិតជាមួយពួកពេស្យាសក្ការៈ*។
15 ក៏ប៉ុន្តែ ព្រះជាម្ចាស់ប្រើភាពទុគ៌តដើម្បីរំដោះជនទុគ៌តព្រះអង្គប្រើទុក្ខលំបាក ដើម្បីអប់រំគេ។
16 ព្រះអង្គនឹងនាំលោកឲ្យចៀសផុតពីភាពអាសន្ននេះព្រមទាំងប្រទានឲ្យលោកបានចម្រុងចម្រើនហើយតុរបស់លោកនឹងពោរពេញដោយចំណីអាហារដ៏ឆ្ងាញ់ពិសា។
17 ប៉ុន្តែ ដោយលោកវិនិច្ឆ័យដូចមនុស្សអាក្រក់លោកនឹងទទួលទោស ស្របតាមយុត្តិធម៌ចៀសមិនផុតឡើយ។
18 សូមកុំបណ្ដោយឲ្យកំហឹងទាក់ទាញលោករហូតដល់ទៅមាក់ងាយព្រះអង្គហើយក៏កុំបណ្ដោយឲ្យសំណូកដ៏ច្រើនទាក់ទាញលោកឲ្យវង្វេងដែរ!
19 ទ្រព្យសម្បត្តិរបស់លោកពុំអាចជួយលោកឲ្យរួចពីភាពអាសន្នបានទេរីឯមាស និងកម្លាំងដ៏ខ្លាំងរបស់លោកក៏ពុំអាចជួយលោកបានដែរ។